វិធីធម្មជាតិ ៣យ៉ាង ជួយឲ្យសក់ដុះឡើងវិញបានល្អ
Monday, 2 November 2020
វិធីធម្មជាតិ ៣យ៉ាង ជួយឲ្យសក់ដុះឡើងវិញបានល្អ
មិនមានអ្វីប្លែកទេបើគ្នាយើង
ឃើញមានសក់ខ្លះជាប់នៅក្រាស ឬខ្នើយយើងនោះ ដែលនេះជារឿងធម្មតាទេ
ព្រោះសក់យើងមានជ្រុះ មានដុះឡើងវិញ។ មនុស្សយើងភាគច្រើនមិនបានសម្គាល់
អំពីការជ្រុះសក់តាមធម្មជាតិនេះទេ
តែថាបើជ្រុះច្រើនវិញយើងអាចដឹងបានដែរ
ដូចជាភ្លាមៗស្រាប់តែជ្រុះសក់ច្រើន ឬសក់ក្បាលកាន់តែស្តើងទៅៗជាដើម។
បញ្ហាជ្រុះសក់នេះអាចបណ្ដាលមកពីបញ្ហាសហ្សែនតំណពូជ
បញ្ហាស្រ្តេស បញ្ហាអ័រម៉ូនប្រែប្រួល ការប្រើប្រាស់ថ្នាំ
និងការធ្វើសក់របស់យើងផងដែរ។
តើយើងអាចមានវិធីធម្មជាតិណាមួយអាចជួយកែកុនបញ្ហាសក់ជ្រុះនេះទេ?
១. ប្រេងដូង
ប្រេងដូងមានផ្ទុកអាស៊ីដខ្លាញ់
ដែលអាចជ្រាបចូលក្នុងសរសៃសក់ និងជួយកាត់បន្ថយការបាត់បង់ប្រូតេអ៊ីនពីសក់។
ប្រេងដូងអាចប្រើបានទាំងមុន
ឬក្រោយពេលកក់សក់អាស្រ័យលើប្រភេទសក់របស់យើង។
បើសក់យើងជាប្រភេទសក់មានខ្លាញ់
យើងអាចប្រើប្រេងដូងពីរបីម៉ោងមុនពេលកក់សក់
ដោយម៉ាស្សាប្រេងដូងឲ្យសព្វស្បែកក្បាល និងសក់របស់យើង ។
បើយើងមានសក់ប្រភេទសក់ស្ងួតវិញ យើងអាចប្រើប្រេងដូងមុន
ឬក្រោយពេលកក់សក់ប៉ុន្មានម៉ោងក្រោយ។ យ៉ាងណា ការប្រើប្រេងដូងនេះ
ក៏មានការស្នើឲ្យមានការសិក្សាស៊ីជម្រៅបន្ថែមទៀតដើម្បីដឹងច្បាស់ថាពិតជាជួយដល់ការលូតលាស់សក់បានច្រើនកម្រិតណា។
២. ទឹកខ្ទឹមបារាំង
បើគ្នាយើងអាចទ្រាំនឹងក្លិនរបស់ខ្ទឹមបារាំងបាន
យើងនឹងអាចរកឃើញពីប្រយោជន៍របស់វាមិនខាន។ ទឹកខ្ទឹមបារាំង
មានប្រសិទ្ធភាពព្យាបាលបញ្ហាជ្រុះសក់ដុំៗ ឬដោយកន្លែងបាន
ដោយជួយឲ្យកន្លែងជ្រុះនោះដុះសក់ឡើងវិញ។
ទឹកខ្ទឹមបារាំងក៏ជួយបង្កើនចរន្តឈាមផងដែរ។ យើងអាចកិន
ឬគាបដើម្បីយកទឹកខ្ទឹមបារាំង រួចយកទឹកខ្ទឹមបារាំងមកលាបលើស្បែកក្បាល
និងសក់ ទុកចោលចំនួន១៥នាទី ចាំកក់សាប៊ូសម្អាតចេញវិញ។
៣. ក្រូចឆ្មារ
ប្រេង ឬទឹកក្រូចឆ្មារស្រស់
គឺមានប្រយោជន៍ច្រើនជួយពង្រឹងគុណភាព និងការលូតលាស់នៃសក់
ដែលជួយរក្សាសក់ និងជួយឲ្យសក់ដុះបានល្អ។
យើងអាចយកទឹកក្រូចឆ្មារស្រស់លាបលើស្បែកក្បាល និងសក់ទុក១៥នាទី
មុនពេលកក់សក់សម្អាតចេញវិញ។
គ្នាយើងត្រូវដឹងថាការថែរក្សាសក់តាមបែបធម្មជាតិនេះត្រូវការពេលវេលា
និងមានផែនការ ព្រមទាំងត្រូវអនុវត្តជាប្រចាំទៀតផង ដើម្បីឃើញលទ្ធផល
ដែលអាចត្រូវស៊ីពេលពីរបីខែក៏មាន។
Subscribe to:
Post Comments (Atom)
-
welcome to my channel,I am Chanthorn ,please help to subscribe to my channel ,i will upload all lates khmer music ,Cambodai rang kasal vid...
No comments:
Post a Comment