ការពិត
អំពីជាតិដែកក្នុងទឹកដោះម្តាយ និងទឹកដោះគោ
ទារក
ឬកុមារដែលមានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកអាចប្រឈមនឹងបញ្ហាសុខភាពច្រើន
ពិសេសធ្វើឲ្យស្លេកស្លាំង និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទធ្ងន់ធ្ងរ។
ធ្វើម៉េចដើម្បីឲ្យក្មេងៗទទួលបានជាតិដែកគ្រប់គ្រាន់? ក្មេងដែលម៉ឹមដោះម្តាយ
និងក្មេងបៅម្សៅទឹកដោះគោ មួយណាដែលអាចប្រឈមនឹងកង្វះជាតិដែកខ្លាំង?
ប្រធានផ្នែកជំងឺឈាមកុមារ
នៃមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល បានពន្យល់ថា តាមការសិក្សានៅមន្ទីរពេទ្យកុមារជាតិ
ការបំបៅកូនដោយទឹកដោះម្តាយ កូនទទួលបានកម្រិតជាតិដែកទាបជាងការបំបៅកូនដោយទឹកដោះគោ
(ចាប់ពីអាយុ ៤ ខែទៅ ចំពោះក្មេងកើតគ្រប់ខែ) ហេតុនេះ
ទើបគោលការណ៍របស់ក្រសួងសុខាភិបាល នៅពេលដែលស្ត្រីបំបៅកូនដោយទឹកដោះម្តាយ
ត្រូវញ៉ាំថ្នាំជាតិដែកដើម្បីឲ្យទឹកដោះសម្បូរជាតិដែក ចៀសវាងកូនខ្វះជាតិដែក។
ចំពោះក្មេងមិនគ្រប់ខែវិញ
ការខ្វះជាតិដែកបម្រុងដែលម្តាយផ្តល់ឲ្យកូនពេលនៅក្នុងផ្ទៃយកមកប្រើប្រាស់ឆាប់អស់ណាស់
គឺអស់មុនរយៈពេល ៤ ខែ ក្រោយកូនកើតមកទៅទៀត។
បែបនេះម្តាយត្រូវញ៉ាំជាតិដែកឲ្យជាប់ ទាំងថ្នាំជាតិដែក
ទាំងចំណីអាហារសម្បូរជាតិដែក
ដើម្បីឲ្យកូនមានលទ្ធភាពទទួលយកជាតិដែកគ្រប់គ្រាន់។
ផ្ទុយទៅវិញអំឡុងពេលបំបៅកូន ប្រសិនបើម្តាយញ៉ាំអាហារគ្រប់គ្រាន់
ម្តាយនៅបន្តលេបថ្នាំជាតិដែក
នោះការប្រឈមនឹងការខ្វះជាតិដែកមិនមាននោះទេ។
ក្មេងដែលបៅទឹកដោះម្តាយអាចប្រឈមនឹងខ្វះជាតិដែក
ចុះក្មេងដែលម៉ឹមម្សៅទឹកដោះមិនខ្វះជាតិដែកទេឬ? មិនមែនទេ!
លោកវេជ្ជបណ្ឌិតថា
អត្រាខ្វះជាតិលើក្មេងបៅទឹកដោះមានដូចគ្នានឹងការបំបៅកូនដោយទឹកដោះម្តាយដែរ
តែតិចជាង ដោយសារតែក្នុងម្សៅទឹកដោះ
មានដាក់បរិមាណជាតិដែកច្រើនជាងបរិមាណជាតិដែកក្នុងទឹកដោះម្តាយ។
ទោះជាយ៉ាងណាក៏ដោយ
លោកវេជ្ជបណ្ឌិតឯកទេសកុមាររូបនេះបញ្ជាក់ថា
ទឹកដោះម្តាយមានបរិមាណជាតិដែកតិច
តែកូនដែលម៉ឹមទឹកដោះម្តាយអាចស្រូបយកជាតិដែកនោះបានល្អជាងការស្រូបជាតិដែកដែលមាននៅក្នុងម្សៅទឹកដោះគោ។
បន្ថែមពីនោះលោកវេជ្ជបណ្ឌិតថា
គ្មានអ្វីដែលល្អប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយនោះទេ
ដូច្នេះយើងត្រូវឲ្យកូនបៅទឹកដោះម្តាយយ៉ាងហោចណាស់ឲ្យបាន ៦ ខែ ដែរ។។ “បើស្តាប់ឮទៅ
អូហ៍! បើបៅទឹកដោះម្តាយ កូនអាចឲ្យខ្វះជាតិដែកច្រើនជាងបៅទឹកដោះគោ
អ៊ីចឹងយើងនាំគ្នាឲ្យកូនបៅទឹកដោះគោទៅ No! មិនអ៊ីចឹងទេ
មិនត្រូវឲ្យធ្វើវិធីហ្នឹងទេ ជាការខុសឆ្គង យើងមានទស្សនៈរួមមួយថា
ទឹកដោះម្តាយមានរបស់ល្អជាច្រើនលើសទឹកដោះគោ មិនមែនយកតែចំណុចហ្នឹងមួយមកនិយាយទេ”។
No comments:
Post a Comment